ខ្ទឹមស
គឺជាគ្រឿងទេសមួយប្រភេទដែលត្រូវបានមនុស្សស្ទើរជុំវិញពិភពលោកប្រើប្រាស់វាដើម្បីចំអិនម្ហូបជារៀងរាល់ថ្ងៃ
ដោយសារតែវាជួយអោយម្ហូបមានរសជាតិឆ្ងាញ់ និងមានប្រយោជន៍ចំពោះសុខភាព។
នៅក្នុងខ្ទឹមសគឺសម្បូរទៅដោយសាធាតុ Allicin
ដែលវាជាសារធាតុដែលមានឥទ្ធិពលនិងមានគុណសម្បត្តិបំផុតសំរាប់រាងកាយមនុស្ស។
ប៉ុន្តែខ្ទឹមសនឹងត្រូវបាត់បង់ប្រសិទ្ធិភាពប្រសិនបើវាត្រូវចំអិន
ដូចនេះហើយទើបលោកអ្នកគួរតែទទួលទានខ្ទឹមស្រស់ជារៀងរាល់ថ្ងៃ។
វេជ្ជៈបណ្ឌិតជាច្រើនបានអះអាងថា ខ្ទឹមសឆៅអាចជួយការពារ និង ព្យាបាលបញ្ហាសុខភាពជាច្រើនដូចជា, ជំងឺស្ទះសរសៃឈាម, ជំងឺបេះដូង, ផ្តាសាយ, គ្រុនក្ដៅ និងបញ្ហាផ្លូវដង្ហើមជាដើម។ លើសពីនេះទៅទៀត វាមានថែមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំ, បន្សាបជាតិពុលក្នុងរាងកាយ និងជួយដល់ការសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពបំផុត។
តើត្រូវទទួលទានខ្ទឹមយ៉ាងម៉េចទើបអាចស្រកទំងន់បាន?
វិធីទី១៖ យកខ្ទឹម 3-4 កំពឹស មកចិញ្រ្ចាំអោយម៉ត់ រួចដាក់ក្នុងចានមួយហើយទុកវាចោលរយៈពេល15នាទី ។ ក្រោយមកទទួលទានវានៅពេលព្រឹក។ វាគឺជាការល្អបំផុតនៅពេលដែលយើងទទួលទានខ្ទឹមសនៅពេាះទទេ ព្រោះវានឹងធ្វើអោយរាងកាយអាចស្រូបយកសារធាតុចិញ្ចឹមបានច្រើន និងយ៉ាងងាយស្រួល។
វិធីទី២៖ យកខ្ទឹមប្រហែល 2-3ទៅកិនលាយជាមួយទឹកឃ្មុំ1ស្លាបព្រា បន្ទាប់មកទទួលទានវាជារៀងរាល់ថ្ងៃ។ 3ថ្ងៃក្រោយពីបានទទួលទានល្បាយនេះ អ្នកនឹងសម្គាល់ឃើញថាមានមានសុខភាពល្អ និងមានកំលាំងថាមពលច្រើនជាងមុន។ លើសពីនេះទៅទៀត បន្ទាប់ពីលោកអ្នកទទួលទានបាន7ថ្ងៃ អ្នកនឹងស្រកទម្ងន់គូរអោយកត់សំគាល់ផងដែរ៕
No comments:
Write comments