ផ្លែ ផាសិន ជាផ្លែឈើមួយប្រភេទ ដែលអាចធ្វើជាទឹកផ្លែឈើបាន មានរសជាតិឆ្ងាញ់ ហើយផ្តល់ប្រយោជន៍ជាច្រើនដល់សុខភាព ។
១. សម្បូរសារជាតិប្រឆាំងអុកស៊ីតកម្ម សារធាតុរ៉ែ វីតាមីននិង ជាតិសរសៃ ។ ១០០ ក្រាមនៃផ្លែ ផាសិន មានផ្ទុក ៩៧ កាឡូរី ។
២. មានផ្ទុកជាតិសរសៃដល់ទៅ ២៧%, ជាតិសរសៃនេះអាចជួយកម្ចាត់ជាតិខ្លាញ់ ចេញពីរាងកាយ ។ វាជួយបន្ទន់លាមកបានល្អ និងជួយការពារពោះវៀនធំ ដោយជួយបណ្តេញសារធាតុពុលពីពោះវៀនធំ របស់អ្នក ។
៣. មានផ្ទុកវីតាមីន C ប្រហែល 30 មីលីក្រាម ក្នុងមួយ 100 ក្រាមនៃ ផាសិន, ដែលវីតាមីន C នេះជួយឱ្យរាងកាយ បង្កើតបាននូវភាពស៊ាំ នឹងជាភ្នាក់ងារកាពារជំងឺផ្តាសាយ ។
៤. មានផ្ទុកនូវ វីតាមីន A ដែលជួយអោយ ភ្នែក មើលឃើញ បានល្អ និង ជំនួយដល់ស្បែក ។
៥. មានផ្ទុកប៉ូតាស្យូម ដែលជាធាតុផ្សំ សំខាន់មួយ របស់រាងកាយ និង ជួយរក្សា ចង្វាក់បេះដូងនិងសម្ពាធ ឈាម ។
៦. លើសពីនេះទៀត វាសម្បូរទៅដោយ សារធាតុរ៉ែ, ជាតិដែក ផងដែរ ។
No comments:
Write comments