គ្មានអ្នកណាម្នាក់ល្អឥតខ្ចោះ គ្រប់ពេលវេលានោះទេ ហើយវាពិតណាស់ថា
ពេលខ្លះមនុស្សខ្លាំងក៏គង់តែជួបភាពបរាជ័យដែរ។ ដើម្បីជាការលោងលោមអារម្មណ៍
និងប្រមូលកម្លាំងចិត្តត្រលប់មកវិញ សូមចងចាំចំណុចទាំង ៤
នេះ រាល់ពេលលោកអ្នកជួបភាពបរាជ័យ៖
2. ការបរាជ័យលើកនេះ នឹងនាំមកនូវភាពជោគជ័យដ៏មានតំលៃមួយ៖ បើលោកអ្នកជោគជ័យគ្រប់ពេល នោះការជោគជ័យនឹងក្លាយជារឿងធម្មតាសម្រាប់អ្នក ហើយវាគ្មានន័យសំខាន់សម្រាប់អ្នកនោះទេ។ តែភាពជោគជ័យមួយ ដែលកើតឡើងដោយការជំនះនឹងភាពបរាជ័យ ដែលលោកអ្នកធ្លាប់មាន នឹងធ្វើឲ្យលោកអ្នកចងចាំបំផុត។
3. ការឈឺចាប់នឹងធ្វើឲ្យលោកអ្នករឹងមាំជាងមុន៖ ភាពបរាជ័យលើកនេះបានធ្វើឲ្យលោកអ្នកកាន់ តែខិតខំគ្រប់បែបយ៉ាងច្រើនជាងធម្មតា ហើយដរាបណាលោកអ្នក នៅតែបន្តខិតខំប្រឹងប្រែង លោកអ្នកនឹងកាន់តែរឹងមាំជាងមុន។
4. លោកអ្នកទទួលបានភាពជោគជ័យច្រើនជាងភាពបរាជ័យ៖ ពិតណាស់ថាទ ម្រាំតែលោកអ្នកមានថ្ងៃនេះ លោកអ្នកបានឆ្លងកាត់ការតស៊ូ និងជោគជ័យជាច្រើនមកហើយ។ ការបរាជ័យលើកនេះគ្រាន់ តែជាភាពអកុសលមួយ ក្នុងចំណោមរឿងជោគជ័យរាប់រយរបស់លោកអ្នកប៉ុណ្ណោះ៕
No comments:
Write comments