ថ្នាំអាស្ពីរីននិងទឹកឃ្មុំ អាចជួយអោយស្បែកមុខអ្នកស

 

អាស្ពីរីន គឺជាថ្នាំមួយប្រភេទដែលមនុស្សជាច្រើនតែងតែស្គាល់ និងប្រើប្រាស់ដើម្បីបំបាត់ការឈឺចាប់ ប៉ុន្តែគ្មានអ្នកណាបានដឹងឡើយថា ថ្នាំអាស្ពីរីនមានប្រសិទ្ធភាពបំផុតក្នុងការជួយសម្រស់ដោយគ្រាន់តែអនុត្តន៍វិធីសាស្រ្តដូចខាងក្រោម៖


គ្រឿងផ្សំ:

  • ថ្នាំអាស្ពីរីន 2គ្រាប់
  • ទឹកឃ្មុំ 1ស្លាបព្រាកាហ្វេ
  • ទឹក1ស្លាបព្រាកាហ្វេ
របៀបរៀបចំ៖

  • ដំថ្នាំអាស្ពីរីន អោយម៉ត់ រួចដាក់ចូលក្នុងចានមួយ
  • ដាក់ទឹកចូលទឹកចូល រួចអោយថ្នាំរលាយ
  • ដាក់ទឹកឃ្មុំ ហើយកូរម្ដងទៀតអោយល្បាយរលាយស្មើសាច់
របៀបប្រើ៖

  • លាងទឹកអោយស្អាត រួចលាបលើមុខទុករយៈពេល10នាទី
  • បន្ទាប់មកលាងមុខហើយជួតអោយស្អាត
  • អនុវត្តន៍វិធីសាស្ត្រនេះពី2-3 ដងក្នុងមួយសប្តាហ៍នៅសប្ដាហ៍ទីមួយ ហើយនៅសប្ដាហ៍បន្ទាប់ត្រូវអនុត្តន៍តែ1ទៅគ្រប់គ្រាន់ហើយ។
បញ្ចាក់៖ មុននឹងលាបនៅលើផ្ទៃមុខ ត្រូវយកវាមកលាបលើដៃសិន ប្រសិនបើមិនរមាស់ឬប្រតិកម្មជាមួយស្បែកទេ ចាំយកមកលាបនៅលើមុន ព្រោះថាមនុស្សមួយចំនួនមានស្បែកឆាប់ប្រតិកម្ម។
បន្ទាប់ពីអនុវត្តបាន10ថ្ងៃ អ្នកនឹងទទួលបានលទ្ធផលដ៏អស្ចារ្យ: ហើយស្បែកមុខដែលរលាកនឹងត្រូវបានបំបាត់ ចំនែកឯ សាធាតុកង្វក់ដែលមាននៅក្នងរន្ធញើសនឹងត្រូវបានជម្រះ។
អនុភាពរបស់ថ្នាំអាស្ពីរីនមិនអាចត្រូវបានគេមើលឃើញភ្លាមៗនោះទេ ប៉ុន្តែទាល់តែរយៈពេលពី 3-4 ម៉ោងក្រោយនោះអ្នកនឹងឃើញប្រសិទ្ធភាព។ សូមអនុត្តន៍អោយបានទៀងទាត់ ដើម្បីទទួលបានស្បែកមុខស្អាតនិងភ្លឺចែងចាំង!

No comments:
Write comments