អស់បញ្ហារឿងឈឺសន្លាក់ដៃជើង

 

ដោយគ្រាន់តែប្រើ ខ្ញី​, ក្រូចឆ្មា,ជីវ៉ាន់ស៊ុយ ហើយនិងត្រសក់
តើលោកអ្នកដែលធ្លាប់ឈឺនៅតាមសន្លាក់ឆ្អឹងដែរឬទេ? តើលោកអ្នកដឹងទេថា អាស៊ីតអ៊ុយរិចក៏អាចធ្វើអោយលោកអ្នកឈឺសន្លាក់ឆ្អឹងផងដែរ! ដូចច្នេះសូមប្រិយមិត្តទទួលទានភេសជ្ជៈមួយនេះ ដើម្បីកំចាត់អាស៊ីតអ៊ុយរិចដែលមាននៅតាមសន្លាក់ឆ្អឹង៖

គ្រឿងផ្សំដែលអ្នកចាំបាច់ត្រូវប្រើ៖

    ខ្ញីខ្ចី 1 មើម
    ក្រូចឆ្មា 1ចំណិតធំ
    ជីវ៉ាន់ស៊ុយ 2ដើម
    ត្រសក់ 1ផ្លែ

របៀបធ្វើ៖

        លាងគ្រឿងផ្សំទាំងអស់អោយបានស្អាត (ខ្ញីនិងត្រសក់ ត្រូវចិតសំបកចេញ)
        ចិតត្រសក់ ,ខ្ញី និង ជីវ៉ាន់ស៊ុយ ជាចំនិតតូចៗ
        ដាក់ ត្រសក់ ,ខ្ញី ,ភ្លៅកង្កែប និង ក្រូចឆ្មា នៅក្នុងម៉ាស៊ីនកិនទឹកក្រឡុក ហើយវាចូលគ្នាជា រួចចាក់ដាក់ក្នុងកែវ ហើយទទួលទានការស្រេចពី 1ទៅ2 ដងក្នុងមួយថ្ងៃ នឹងទទួលបានប្រសិទ្ធភាពជាមិនខាន!

ខ្ចី, ក្រូចឆ្មា, ត្រសក់ មានប្រសិទ្ធភាពបំផុតក្នុងការរក្សាសីតុណ្ហភាពក្នុងរាងកាយ, បង្កើតបរិស្ថានអាល់កាឡាំងនៅក្នុងរាងកាយ និងជាពិសេស វាមានឥទ្ធិពលបំផុតក្នុងការកំចាត់អាស៊ីតអ៊ុយរិចសន្លាក់។ ចំនែកឯ ជីវ៉ាន់ស៊ុយវិញ ជារុក្ខជាតិដែលជួយលុបបំបាត់ជាតិពុលនិងបន្ថយការរលាក។

បញ្ជាក់៖ នៅពេលដែលកំពុងប្រើប្រាស់ វានឹងធ្វើអោយអ្នកមានអាម្មណ៍ថាឈឺសន្លាក់ឆ្អឹងជាងមុន ប៉ុន្តែសូមកុំព្រួយបារម្ភអី ព្រោះការឈឺនេះមានន័យថា ទឹកភេសជ្ជៈកំពុងធ្វើតែកំចាត់អាស៊ីតអ៊ុយរិចពីសន្លាក់ឆ្អឹង៕

No comments:
Write comments