ម្ដងហើយម្ដងទៀត កម្ពុជាតែងទទួលបាន ការចាប់អារម្មណ៍ ពីបណ្ដាគេហទំព័រល្បីៗលើពិភពលោក។  ប៉ុន្មានថ្ងៃមុន ដំរីវត្តភ្នំ និងរមណីយដ្ឋានតាតៃ បានល្បីដល់គេហទំព័រអង់គ្លេស BBC និង Daily Mail ខណៈថ្ងៃនេះ Telegraph បានប្រៀបធៀបប្រាសាទខ្មែរ ដ៏គួរឲ្យចាប់អារម្មណ៍។
គេហទំព័រខាងលើ បានធ្វើការប្រៀបធៀបប្រាសាទខ្មែរ កាលមុន និងបច្ចុប្បន្ន ពោលគឺរូបភាពស្រមៃពេលប្រាសាទនៅថ្មី និងរូបភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន។ តោះ! បើចង់ដឹងថាតើ សារព័ត៌មានអង់គ្លេសមួយនេះ ប្រៀបធៀបបែបណា ហើយសមដែរឬទេ សូមប្រិយមិត្ត ទស្សនាខាងក្រោម (រូបលើជារូបស្រមៃពីដើម និងរូបក្រោមជារូបបច្ចុប្បន្ន)៖










គេហទំព័រ​អង់គ្លេស ប្រៀប​ប្រាសាទ​ខ្មែរ​ពី​មុន ​និង​ឥលូវ

ផ្លែ ផាសិន ជាផ្លែឈើមួយប្រភេទ ដែលអាចធ្វើជាទឹកផ្លែឈើបាន មានរសជាតិឆ្ងាញ់ ហើយផ្តល់ប្រយោជន៍ជាច្រើនដល់សុខភាព ។

អត្ថប្រយោជន៍ទាំងនោះមាន ៖
១. សម្បូរសារជាតិប្រឆាំងអុកស៊ីតកម្ម សារធាតុរ៉ែ វីតាមីននិង ជាតិសរសៃ ។ ១០០ ក្រាមនៃផ្លែ ផាសិន មានផ្ទុក ៩៧ កាឡូរី ។
២. មានផ្ទុកជាតិសរសៃដល់ទៅ ២៧%, ជាតិសរសៃនេះអាចជួយកម្ចាត់ជាតិខ្លាញ់  ចេញពីរាងកាយ ។ វាជួយបន្ទន់លាមកបានល្អ និងជួយការពារពោះវៀនធំ ដោយជួយបណ្តេញសារធាតុពុលពីពោះវៀនធំ របស់អ្នក ។
៣. មានផ្ទុកវីតាមីន C ប្រហែល 30 មីលីក្រាម ក្នុងមួយ 100 ក្រាមនៃ ផាសិន, ដែលវីតាមីន C នេះជួយឱ្យរាងកាយ បង្កើតបាននូវភាពស៊ាំ នឹងជាភ្នាក់ងារកាពារជំងឺផ្តាសាយ ។
៤. មានផ្ទុកនូវ វីតាមីន A ដែលជួយអោយ ភ្នែក មើលឃើញ បានល្អ និង ជំនួយដល់ស្បែក ។
៥. មានផ្ទុកប៉ូតាស្យូម ដែលជាធាតុផ្សំ សំខាន់មួយ របស់រាងកាយ និង ជួយរក្សា ចង្វាក់បេះដូងនិងសម្ពាធ ឈាម ។
៦. លើសពីនេះទៀត វាសម្បូរទៅដោយ សារធាតុរ៉ែ, ជាតិដែក ផងដែរ ។

អត្ថប្រយោជន៍ចំពោះសុខភាពរបស់ផ្លែ ផាសិន

នៅលើភពផែនដីយើងនេះ មានផ្លែឈើច្រើនប្រភេទណាស់ ដែលក្រៅពីមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ហើយ ក៏នៅមានសារប្រយោជន៍ និងគុណប្រយោជន៍ល្អៗ ពិសេសជាច្រើនថែមទៀតផង។​
មិនតែប៉ុណ្ណោះ ផ្លែឈើមួយចំនួនធំ គឺសុទ្ធតែមានផលល្អសម្រាប់រាងកាយ និងសុខភាពរបស់យើងទាំងអស់ ទោះបីជាមានមួយចំនួន វាមានទាំងផលអាក្រក់បន្តិចក្តី។ ចំណែកឯការទទួលទានអាហារមិនបានគ្រប់គ្រាន់ តាមតម្រូវការនៃរាងកាយ ឬបរិភោគចំណីអាហារមិនត្រូវតាមក្បួនខ្នាត ដូចជាការនិយមញ៉ាំអាហារដែលសម្បូរពោរពេញទៅដោយសារជាតិពុលជាដើម​ នឹងបណ្តាលឱ្យរាងកាយ មានជំងឺជាច្រើនមុខ មិនថា ក្អួតចង្អោរ រាគរូស ពុលចំណី...ផ្សេងៗ ហើយចៀសមិនផុតចុងក្រោយអាចនឹងកើតទៅជារោគធ្ងន់ធ្ងរ គឺមហារីកទៀតផង។
ផ្លូវដ៏ល្អដើម្បីការពារថែរក្សា និងបញ្ចៀសនូវរឿងអាក្រក់ៗទាំងនេះបាន នោះត្រូវឧស្សាហ៍ញ៉ាំបន្លែផ្លែឈើបណ្តេញ ជាតិពុលពីរាងកាយ ឱ្យបានច្រើនតាមដែលអាចធ្វើបាន។
ថ្ងៃនេះគេហទំព័រខ្មែរឡូត យើងសូមណែនាំនូវប្រភេទផ្លែឈើ ៥មុខដែលជួយលាងជាតិពុល និងកាកសំណល់ពីក្នុងខ្លួនរបស់អស់លោកអ្នក ប្រកបដោយប្រសិទ្ធភាពខ្ពស់៖

១. ផ្លែប៉ោម៖ ជាផ្លែឈើដ៏ល្អបំផុតសម្រាប់ការកម្ចាត់ជាតិពុល ចេញពីរាងកាយ ព្រោះវាមានផ្ទុកទៅដោយសារជាតិ Pectin ដែលអាចជួយលុបបំបាត់ជាតិពុល និងបង្កើនប្រូតេអ៊ីន  ជួយជម្រុញពោះវៀន ឱ្យធ្វើការបានកាន់តែងាយស្រួលជាងមុន។ លើសពីនេះ  ផ្លែប៉ោមក៏នៅមានជាតិសសៃខ្ពស់ ដែលជួយសម្អាតពោះវៀន និងការពារថ្លើមប្រយុទ្ធប្រឆាំងនឹងមេរោគនានា។
២. ផ្លែម្នាស់៖ ម្នាស់មានផ្ទុកសារធាតុដែលជួយអង់ស៊ីមរំញោចការបញ្ចេញទឹកអាស៊ីតនៅក្នុងក្រពះធ្វើឱ្យប្រូតេអ៊ីនដែលបំផ្លាញរាងកាយថយចុះយ៉ាងលឿន។ ម្នាស់ក៏អាចជួយព្យាបាលជំងឺរលាកស្បែក ព្រមទាំងជួយឱ្យប្រព័ន្ធរំលាយអាហារមានដំណើរការល្អផងដែរ។
៣. ផ្លែទំពាំងបាយជូរ៖ ដើរតួនាទីលាងសម្អាតជាតិពុលនៅក្នុងស្បែក ថ្លើម តម្រងនោមនិងពោះវៀន។ លើសពីនេះទៀត ផ្លែទំពាំងបាយជូរសម្បូរទៅដោយ សារធាតុរ៉ែ និងថាមពលផងដែរដែលជួយរក្សាឈាម ឱ្យមានកម្រិតស្មើរ ព្រមទាំងជួយកសាងជួសជុលកោសិកាក្នុងរាងកាយ។
៤. ផ្លែឪឡឹក៖ វាអាចជួយព្យាបាលជំងឺដំបៅក្រពះសម្ពាធឈាមចុះទាបបានយ៉ាងល្អ។របកឪឡឹកគឺសម្បូរទៅដោយសារធាតុក្លរ៉ូភីល (chlorophyll)ឯគ្រាប់វាវិញគឺសម្បូរវីតាមីនផងដែរ។ ចំណែកឯសាច់របស់វាគឺសម្បូរទៅដោ យជាតិទឹកជាច្រើន ដែលអាចជួយបំពេញបន្ថែមការខ្វះសារជាតិទឹក នៅក្នុងរាងកាយបានល្អឥតខ្ចោះ។
៥. ផ្លែល្ហុង៖ ល្ហុងមួយផ្លែអាចជួយការពារក្រពះអ្នក ឱ្យមានសុខភាពល្អចៀសពីជំងឺរលាកផ្សេងៗបាន ព្រោះផ្លែល្ហុងក៏អាចជួយបំបែកប្រូតេអ៊ីន ដែលគ្មានប្រយោជន៍ ឱ្យថយលឿន ដូចជាផ្លែម្នាស់ដែរ  មិនតែប៉ុណ្ណោះ វាអាចជួយលាងសម្អាតពោះវៀននិងជំនួយដល់ការរំលាយអាហារបានល្អ ជាងផ្លែឈើដទៃទៀត៕
ក្រៅពីនេះ ការបរិភោគផ្លែឈើឱ្យបានទៀងទាត់ ក៏អាចជួយកាត់បន្ថយរោគសញ្ញា នៃជំងឺធ្លាក់ទឹកចិត្តបានជាច្រើនផងដែរ៕

ផ្លែឈើ៥មុខនេះ ជួយកម្ចាត់កាកសំណល់ ចេញពីរាងកាយ បានយ៉ាងមានប្រសិទ្ធភាព!

បើសិនជានឹកដល់ផ្លែម្រះវិញ អ្នកប្រាកដជាខ្លាចរអារនូវរសជាតិដ៏សែនល្វីងរបស់វាជាក់ ជាមិនខាន។
មនុស្សមួយចំនួនអាចនឹងមានអារម្មណ៍ថា មានជាតិល្វីងជូរចត់នៅក្នុង មាត់ភ្លាមៗពេឃើញម្រះស្រស់ ឬសម្លម្រះ។ ប៉ុន្តែតាមការពិតម្រះ គឺជាប្រភេទអាហារ សុខភាពមួយមុខ ដែលបានផ្តល់សារប្រយោជន៍យ៉ាងច្រើនមហាសាល ចំពោះសុខភាពអ្នកដូចជា៖ ជួយប្រឆាំងជំងឺទឹកនោមផ្អែម ការពារកុំឲ្យមានគ្រួសក្នុងក្រលៀន កាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ការពារនិងប្រឆាំងជំងឺមហារីក ផ្តល់គុណសម្បត្តិដល់ ការរក្សាស្បែក ជួយសម្រកទម្ងន់ ប៉ូវថ្លើម ជាប្រភពនៃវីតាមីន K ដែលអាចជួយឲ្យឆ្អឹង អ្នកមានសុខភាពល្អ ជួយប្រឆាំងនូវការរលាកនិង កាត់បន្ថយការឈឺចុកចាប់ពីជំងឺ រលាកសន្លាក់ផ្សេងៗទៀតបានជាច្រើន។
ដូច្នេះចាប់ពីពេលនេះតទៅអ្នកមិនគួរមើល រំលងផ្លែម្រះទៀតទេ យើងមកធ្វើវិធីងាយៗទាំង៥នេះ ដើម្បីកាត់បន្ថយនូវរសជាតិល្វីង របស់វាទាំងអស់គ្នាវិញប្រសើរជាង៖

វិធីទី១៖ ក្រោយចិតម្រះជាកង់ៗរួចហើយយកវាទៅប្រឡាក់លាយជាមួយអំបិល ដោយផ្លែម្រះមួយផ្លែត្រូវប្រើអំបិល២ស្លាបព្រាបាយ។ ប្រោះអំបិលពីលើម្រះ ហើយកូរ វាច្របល់ចូលគ្នាឱ្យសព្វល្អ ទុកចោលប្រមាណជា១០នាទី និងបន្ទាប់មកយកម្រះ ទាំងនោះទៅស្រុសក្នុងទឹកដាំ ពុះទើបយកវាទៅធ្វើបន្តទៀត។
•វិធីទី២៖ ដាំទឹកពុះជាមុនសិនទើបបន្ថែមអំបិល និងនាំយកផ្លែម្រះដែលត្រៀមទុក ទៅបង់ចូលទឹកនោះ ហើយទុកមួយសន្ទុះឱ្យវាចាប់ផ្តើមចេញពណ៌បៃតងស្រស់សឹម ដួសឡើងមកលាងនៅក្នុងទឹកត្រជាក់។ វិធីនេះធ្វើជាតិល្វីងរបស់ម្រះរលាយតាមទឹក បានមួយកម្រិត ហើយថែមទាំងឆ្ងាញ់លើសមុនទៀតផង។
•វិធីទី៣៖ ប្រសិនបើម្រះអ្នកមានរសជាតិល្វីងខ្លាំង អ្នកត្រូវចិតវាជាចំណិត បន្ទះស្តើងៗ បន្តិចបន្ទាប់មកយកវាទៅឈ្លី ជាមួយអំបិលរហូតទាល់តែទន់ ទើបយកវាទៅលាង ជម្រះជាមួយទឹកស្អាតធម្មតាឱ្យបានយ៉ាងហោចណាស់ក៏២-៣ដងដែរដើម្បីបំបាត់ជាតិ ល្វីងឱ្យបានល្អ។
•វិធីទី៤៖ យកម្រះទៅចម្អិននៅក្នុងទឹកក្តៅដែលមានលាយអំបិល ហើយធ្វើការផ្លាស់ ប្តូរទឹកដែលកំពុងដាំនោះឱ្យបានច្រើនដងរហូតរសជាតិល្វីងថយចុះតាមដែលអ្នកចង់បាន។ ធ្វើដូច្នេះសាច់ម្រះនឹងឡើងទន់ដូចជានំប៉័ងអញ្ចឹង សិក្តសមនឹងការចម្អិនសម្រាប់ មនុស្សដែលមានវ័យចាស់។
•វិធីទី៥៖ វិធីចុងក្រោយគឺអ្នកអាចដាក់ម្រះរម្ងាស់ដូចជាស៊ុបក៏បាន ដោយមានលាយ ខ្ទឹមស និងម្រេច អំបិល និងទឹកស៊ីអ៊ីវបន្តិចផង។ បន្ទាប់មកដាំឱ្យវាឱ្យពុះក្នុងកម្រិត កំដៅទាបល្មម និងមិនត្រូវបិទគំរបឆ្នាំងជិតនោះទេ។ វិធីនេះនឹងជួយឱ្យម្រះហើរជាតិ ល្វីងចេញ ឯសាច់វាវិញក៏ប្រែទៅជាទន់ល្អដែរ។
ក្រៅពីនេះទឹកល្វីងរបស់ម្រះបន្ទាប់ពីអ្នកចំអិនវារួចក៏អាចយកវាមកទទួលទានធ្វើជាទឹក ភេសជ្ជៈសុខភាពបានដែរ ឬក្រឡុកផ្លែម្រះស្រស់ៗតែម្តងរឹតតែមានសារៈប្រយោជន៍ ខ្លាំងថែមទៀត៕


៥វិធីចម្អិនងាយៗ ដើម្បីកាត់បន្ថយ រសជាតិល្វីង របស់ផ្លែម្រះ!

គ្មានអ្នកណាម្នាក់ល្អឥតខ្ចោះ គ្រប់ពេលវេលានោះទេ ហើយវាពិតណាស់ថា ពេលខ្លះមនុស្សខ្លាំងក៏គង់តែជួបភាពបរាជ័យដែរ។ ដើម្បីជាការលោងលោមអារម្មណ៍ និងប្រមូលកម្លាំងចិត្តត្រលប់មកវិញ សូមចងចាំចំណុចទាំង ៤ នេះ រាល់ពេលលោកអ្នកជួបភាពបរាជ័យ៖
1. គ្រប់ទីកន្លែងដែលលោកអ្នកកំពុងនៅ សុទ្ធតែមានន័យសម្រាប់រូបអ្នក៖ ពាក្យមួយឃ្លានេះចង់ប្រាប់លោកអ្នកថា មិនថាលោកអ្នកស្ថិតនៅក្នុង សា្ថនភាពលំបាកយ៉ាងណានោះទេ លោកអ្នកនៅតែអាចទាញយក អត្ថប្រយោជន៍ពីស្ថានភាពទាំងនោះបាន។ បើអ្នកបរាជ័យលើរឿងអ្វីមួយ យ៉ាងហោចណាស់វាបានផ្តល់ នូវមេរៀនដ៏ល្អមួយសម្រាប់រូមអ្នក ដើម្បីទទួលបានភាពជោគជ័យក្នុងពេលខាងមុខដែរ។
2. ការបរាជ័យលើកនេះ នឹងនាំមកនូវភាពជោគជ័យដ៏មានតំលៃមួយ៖ បើលោកអ្នកជោគជ័យគ្រប់ពេល នោះការជោគជ័យនឹងក្លាយជារឿងធម្មតាសម្រាប់អ្នក ហើយវាគ្មានន័យសំខាន់សម្រាប់អ្នកនោះទេ។ តែភាពជោគជ័យមួយ ដែលកើតឡើងដោយការជំនះនឹងភាពបរាជ័យ ដែលលោកអ្នកធ្លាប់មាន នឹងធ្វើឲ្យលោកអ្នកចងចាំបំផុត។
3. ការឈឺចាប់នឹងធ្វើឲ្យលោកអ្នករឹងមាំជាងមុន៖ ភាពបរាជ័យលើកនេះបានធ្វើឲ្យលោកអ្នកកាន់ តែខិតខំគ្រប់បែបយ៉ាងច្រើនជាងធម្មតា ហើយដរាបណាលោកអ្នក នៅតែបន្តខិតខំប្រឹងប្រែង លោកអ្នកនឹងកាន់តែរឹងមាំជាងមុន។
4. លោកអ្នកទទួលបានភាពជោគជ័យច្រើនជាងភាពបរាជ័យ៖ ពិតណាស់ថាទ ម្រាំតែលោកអ្នកមានថ្ងៃនេះ លោកអ្នកបានឆ្លងកាត់ការតស៊ូ និងជោគជ័យជាច្រើនមកហើយ។ ការបរាជ័យលើកនេះគ្រាន់ តែជាភាពអកុសលមួយ ក្នុងចំណោមរឿងជោគជ័យរាប់រយរបស់លោកអ្នកប៉ុណ្ណោះ៕

ក្រោយការបរាជ័យសូមចងចាំ៤ចំណុចនេះ ដើម្បីប្រមូលកម្លាំងចិត្តត្រលប់មកវិញ

 យើងគ្រប់គ្នាតែងញ៉ាំផ្លែល្ហុងទុំ ប៉ុន្តែពុំបានដឹងនោះទេ ថាស្លឹករបស់វាមានប្រយោជន៏អាចព្យាបាលជម្ងឺមួយចំនួនបាននោះទេ។ តាមពិតទៅស្លឹកវាមានរសជាតិរាងល្វីងបន្តិច នេះក៏ដោយសារតេវាសំបូរទៅដោយជីវជាតិដែលអាចព្យាបាលជម្ងឺ។

វា(ស្លឹកល្ហុង) យើងអាចប្រើសម្រាប់ព្យាបាលជម្ងឺផ្សេងៗទាំងជម្ងឺខាងក្នុងហើយនិងជម្ងឺខាងក្រៅ។ ការព្យាបាលនៅផ្នែកខាងក្រៅរាងកាយគឺវាអាចជួយកាត់បន្ថយការចម្លងមេរោគនៅលើស្បែក ហើយចំណែកឯការព្យាបាលនៅផ្នែកខាងក្នុងវិញវាអាចព្យាបាលជម្ងឺលើសជាតិទឹកនៅក្នុងខ្លួនហើយនិងជម្ងឺឈឺក្រពះផងដែរ។

យោងតាមការសិក្សាមួយដែលបានធ្វើឡើងកាលពីឆ្នាំ 2012 បានរកឃើញថាស្លឹករបស់វា អាចជួយជម្រុញអោយប្រព័ន្ធរំលាយអាហាររបស់អ្នកដែលកើតជម្ងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះដែរជ័ររបស់វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចប្រយុទ្ធប្រឆាំងនៅនឹងបញ្ហាជាតិខ្លាញ់ក្នុងថ្លើម ,ទឹកនោមផ្អែម, ស្ត្រេសអុកស៊ីតកម្ម (oxidative stress) ហើយនិងការខូចតម្រងនោមបានទៀតផង។

ខាងក្រោមនេះគឺជាការធ្វើតែស្លឹកល្ហុង៖
    ស្លឹកល្ហុង 10 សន្លឹក
    ទឹក 3.78 លីត្រ
រៀបធ្វើ៖ អ្នកត្រូវដាំទឹកអោយពុះ បន្ទាប់មកសូមយកស្លឹកល្ហុងទាំងនោះ ដាក់ចូលក្នុងឆ្នាំងឬកំសៀវដែលកំពុងពុះ ហើយទុកចោល ក្នុងរយៈពេល 15 នាទី ដើម្បីអោយចេញជ័ររបស់វា។ អ្នកអាចផឹកវាបានក្នុងរយៈពេល ពីរបីថ្ងៃ។ ទឹកថ្នាំមួយនេះនឹងជួយកំចាត់ជាតិពុលពីក្នុងរាងកាយ , ទប់ស្កាត់ការកកើតនិងរីកលូតលាស់នៃកោសិកមហារីក, ជួយពង្រឹងប្រព័ន្ធភាពស៊ាំហើយនិងជួយទៅនឹងប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការបានល្អប្រសើរជាងមុនផងដែរ។

បញ្ជាក់៖ បើសិនជាអ្នកកំពុងតែលេបថ្នាំផ្សេងទៀតនោះត្រូវតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជាមុនសិន មុននឹងទទួលទានទឹកថ្នាំមួយនេះ ៕

ជ័រល្ហុង អាចទប់ស្កាត់ជម្ងឺមហារីក, ជម្ងឺទឹកនោមផ្អែមនិងបញ្ហាតម្រងនោម

 ខ្ទឹមស គឺជាគ្រឿងទេសមួយប្រភេទដែលត្រូវបានមនុស្សស្ទើរជុំវិញពិភពលោកប្រើប្រាស់វាដើម្បីចំអិនម្ហូបជារៀងរាល់ថ្ងៃ ដោយសារតែវាជួយអោយម្ហូបមានរសជាតិឆ្ងាញ់ និងមានប្រយោជន៍ចំពោះសុខភាព។ នៅក្នុងខ្ទឹមសគឺសម្បូរទៅដោយសាធាតុ Allicin ដែលវាជាសារធាតុដែលមានឥទ្ធិពលនិងមានគុណសម្បត្តិបំផុតសំរាប់រាងកាយមនុស្ស។ ប៉ុន្តែខ្ទឹមសនឹងត្រូវបាត់បង់ប្រសិទ្ធិភាពប្រសិនបើវាត្រូវចំអិន  ដូចនេះហើយទើបលោកអ្នកគួរតែទទួលទានខ្ទឹមស្រស់ជារៀងរាល់ថ្ងៃ។

វេជ្ជៈបណ្ឌិតជាច្រើនបានអះអាងថា ខ្ទឹមសឆៅអាចជួយការពារ និង ព្យាបាលបញ្ហាសុខភាពជាច្រើនដូចជា, ជំងឺស្ទះសរសៃឈាម, ជំងឺបេះដូង, ផ្តាសាយ, គ្រុនក្ដៅ និងបញ្ហាផ្លូវដង្ហើមជាដើម។ លើសពីនេះទៅទៀត វាមានថែមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំ, បន្សាបជាតិពុលក្នុងរាងកាយ និងជួយដល់ការសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពបំផុត។

តើត្រូវទទួលទានខ្ទឹមយ៉ាងម៉េចទើបអាចស្រកទំងន់បាន?

វិធីទី១៖ យកខ្ទឹម 3-4 កំពឹស មកចិញ្រ្ចាំអោយម៉ត់ រួចដាក់ក្នុងចានមួយហើយទុកវាចោលរយៈពេល15នាទី ។ ក្រោយមកទទួលទានវានៅពេលព្រឹក។ វាគឺជាការល្អបំផុតនៅពេលដែលយើងទទួលទានខ្ទឹមសនៅពេាះទទេ ព្រោះវានឹងធ្វើអោយរាងកាយអាចស្រូបយកសារធាតុចិញ្ចឹមបានច្រើន និងយ៉ាងងាយស្រួល។

វិធីទី២៖ យកខ្ទឹមប្រហែល 2-3ទៅកិនលាយជាមួយទឹកឃ្មុំ1ស្លាបព្រា បន្ទាប់មកទទួលទានវាជារៀងរាល់ថ្ងៃ។ 3ថ្ងៃក្រោយពីបានទទួលទានល្បាយនេះ អ្នកនឹងសម្គាល់ឃើញថាមានមានសុខភាពល្អ និងមានកំលាំងថាមពលច្រើនជាងមុន។ លើសពីនេះទៅទៀត បន្ទាប់ពីលោកអ្នកទទួលទានបាន7ថ្ងៃ អ្នកនឹងស្រកទម្ងន់គូរអោយកត់សំគាល់ផងដែរ៕

សម្រកទម្ងន់ជាមួយខ្ទឹមស ដោយគ្រាន់តែចំណាយពេលត្រឹមតែ 1 នាទីប៉ុននោះ

ប្រសិនបើអ្នកធ្លាប់ឈឺត្រចៀក ដោយមិនដឹងមូលហេតុនោះអ្នកអាចអនុវត្តន៏តាមវិធីសាស្ត្រខាងក្រោមបានដោយគ្រាន់តែប្រើប្រាស់អំបិលតែមួយមុខប៉ុននោះ។
របៀបធ្វើ៖
ចូរអ្នកយកអំបិល ច្រកក្នុងក្រណាត់ឬ ក៏ស្រោមជើងថ្មីក៏បានដែរ រួចហើយអ្នកត្រូវចងមាត់វា ឬគួចវាក៏បានដែរ ដូរដូចនៅក្នុងរូប។ បន្ទាប់មកអ្នកត្រូវយកវាទៅកម្តៅ(លីង) នៅក្នុងឆ្នាំងក្នុងរយៈពេលពី 4 ទៅ 6 នាទី។


បន្ទាប់មកបើសិនជាវាក្តៅពេកនោះអ្នកអាចទុកអោយវាចុះត្រជាក់បន្តិច ហើយយកវាមកដាក់ស្អំត្រង់ លើត្រចៀក ឬខាងក្រោមថ្គាម បន្ទាប់មកការឈឺចាប់ត្រចៀករបស់អ្នកនឹងត្រូវបាត់បង់ជាបណ្តើរៗហើយ។
ជាមួយគ្នានេះដែរ អ្នកអាចធ្វើបែបនេះដើម្បីព្យាបាលជម្ងឺឈឺធ្មេញផងដែរ ដោយគ្រាន់តែយកវាមកដាក់ស្អំត្រង់កន្លែងដែលឈឺ (ដាក់ពីខាងក្រៅ) ជាការស្រេច៕

ឈឺត្រចៀក ហើយនិងឈឺធ្មេញមិនចាំបាច់ទៅជួបពេទ្យទៀតទេ សូមសាកល្បងវិធីនេះសិន